-
អ្នកស្រាវជ្រាវថាបក្សប្រឆាំងកុំឆ្លើយតបនឹងសំឡេងដែលថាលោក កឹម សុខា មានស្នេហាលួចលាក់
អ្នកសិក្សាផ្នែកនយោបាយនិងការអភិវឌ្ឍសង្គមមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាគណ
បក្សប្រឆាំងគួរក្សាភាព
ស្ងៀមស្ងាត់ជាជាងឆ្លើយតបទៅនឹងការលួចបញ្ចេញខ្សែអាត់សំឡេងដែលអះអាងថាលោក កឹម
សុខា មានស្នេហាលួចលាក់។
-
តុលាការសម្រេចដោះលែងសកម្មជនបរិស្ថានជនជាតិដើមភាគតិចខេត្តកោះកុង
សកម្មជនបរិស្ថានជាជនជាតិដើមភាគតិច លោក វ៉ែន វ៉ន
ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំងនិង
តែងតែចេញមុខការពារតំបន់អារ៉ែង
ត្រូវបានតុលាការខេត្តកោះកុងកាត់ព្យួរទោស១ឆ្នាំ
ហើយលោកនឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។
-
លោក កឹម សុខា៖ យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា
ដែលកំពុងត្រូវបានទម្លាយរឿងអាស្រូវស្នេហា នៅថ្ងៃព្រហស្បតិ៍នេះ
បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា”យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ
ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ”
និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
-
លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកមានទ្រព្យជួយលើកស្ទួយវប្បធម៌ជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទិវាវប្បធម៌ជាតិ
នៅព្រឹកថ្ងៃទី៣ មីនា អំពាវនាវឲ្យអ្នកមានទ្រព្យធនទាំងអស់
ចូលរួមលើកស្ទួយវប្បធម៌ជាតិឲ្យថ្កុំថ្កើង។ ទន្ទឹមនឹងនេះ
លោកជំរុញឲ្យម្ចាស់ ផលិតកម្មនានា
ត្រូវយកចិត្តទុកដាក់ដល់សិល្បករគ្រប់រូប
ដើម្បីឲ្យពួកគេអាចមានលទ្ធភាពរស់នៅ ក្នុងសង្គមបានសមរម្យ។
-
ទិដ្ឋភាពច្បាប់ទាក់ទងនឹងការទម្លាយការសម្ងាត់ក្នុងពេលសន្ទនាតាមទូរស័ព្ទ
អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សបង្ហាញពីទិដ្ឋភាពច្បាប់
និងសិទ្ធិបុគ្គល
ទាក់ទងនឹងការរក្សាការសម្ងាត់ក្នុងពេលសន្ទនាតាមទូរស័ព្ទ
និងនៅកន្លែងណាមួយ។
-
តុលាការសម្រេចព្យួរទោសសកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន វ៉ន ចំនួន១ឆ្នាំ
ចៅក្រមសាលាដំបូងខេត្តកោះកុងសម្រេចព្យួរទោសសកម្មជនបរិស្ថាន
តំបន់អារ៉ែង លោក វ៉ែន វ៉ន ចំនួន ១ឆ្នាំ
ប៉ុន្តែនឹងដោះលែងឲ្យនៅក្រៅឃុំនៅរសៀលថ្ងៃទី៣ ខែមីនា។
-
បណ្ដាញជនជាតិដើមភាគតិចសុំឲ្យរដ្ឋាភិបាលបង្ហាញលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ
អង្គការចំនួន ២៧ ដែលជាបណ្ដាញជនជាតិដើមភាគតិច និងព្រៃឈើ
បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២ ខែមីនា
គាំទ្ររដ្ឋាភិបាលដែលបានបង្កើតគណៈកម្មការជាតិ ទប់ស្កាត់
និងបង្ក្រាបបទល្មើសព្រៃឈើនោះ។
-
សង្គមស៊ីវិលស្នើ រដ្ឋាភិបាល បង្ហាញលទ្ធផលចុះបង្ក្រាបបទល្មើសព្រៃឈើ
បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន ២៧
អង្គការបានស្នើដល់រាជរដ្ឋាភិបាលជាពិសេសគណៈកម្មការជាតិទប់ស្កាត់
និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើ
នាពេលកន្លងមក
និងត្រូវចាត់វិធានការបង្ក្រាបទូទាំងប្រទេសខណៈពួកគេមើលឃើញថាការ
នាំឈើចេញពីប្រភពផ្សេងៗនៅមិនមានទិន្នន័យច្បាស់លាស់នៅឡើយ។
-
រដ្ឋាភិបាលជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌនិងកិច្ចសន្យាជាង១៨០០០នាក់សម្រាប់ឆ្នាំ២០១៦
ក្រសួងមុខងារសាធារណៈឲ្យដឹងថារដ្ឋាភិបាលបានសម្រេចជាគោលការណ៍
ឲ្យជ្រើសរើសមន្រ្តីក្របខ័ណ្ឌជាង៧៦០០នាក់និងជាប់កិច្ចសន្យាជាង
១ម៉ឺននាក់ សម្រាប់ឆ្នាំ២០១៦នេះ
ដែលមន្រ្តីរដ្ឋាភិបាលអះអាងថាចំនួនជ្រើសរើសនៅឆ្នាំនេះគ្រាន់តែជា
ការបំពេញជំនួសនិងមិនមានកំណើននោះទេ។
-
បទយកការណ៍៖សាលាពហុភាសាក្លាយជាក្តីសង្ឃឹមរបស់កុមារជនជាតិដើមភាគតិច
កុមារា កុមារី ជាជនជាតិដើមភាគតិច
កំពុងអង្គុយរៀននៅក្នុងបន្ទប់រៀនថ្នាក់ទី៣នៃសាលាសហគមន៍ពហុភាសា១
ក្នុងឃុំកន្ទួត ស្រុកចិត្តបុរីក្នុងខេត្តក្រចេះ។
សាលារៀនសម្រាប់ក្មេងៗជាជនជាតិដើមភាគតិចមួយនេះមានចម្ងាយប្រហែលជា៣០
គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
-
សាលាក្ដីខ្មែរក្រហមសួរដេញដោលភស្តុតាងស្ដីពីមន្ទីរសន្តិសុខអូរកន្សែង
អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២ ខែមីនា
បញ្ចប់សវនាការស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី
ដែលរងផលប៉ះពាល់ពីការប្រព្រឹត្តលើជនជាតិចាម វៀតណាម
និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
-
នាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រដាក់មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន៤៩រូប ចូលនិវត្តន៍
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានស្នើព្រះមហាក្សត្រឲ្យដាក់មន្រ្តីនគរបាលជាន់ខ្ពស់ប្រមាណ៥០រូប
ដែលមានឋានន្តរស័ក្តិចាប់ពីផ្កាយ១ដល់ផ្កាយ៣ហើយភាគច្រើន
កំពុងបម្រើការងារនៅក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍។
-
ទស្សនៈពលរដ្ឋចំពោះខ្សែអាត់សំឡេងនៃទំនាក់ទំនងស្នេហាលោក កឹម សុខា
ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមួយចំនួន ជឿថា
ខ្សែអាត់សំឡេងដែលបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ
ព្រោងព្រាត ទាក់ទងទៅនឹងរឿងទំនាក់ទំនងស្នេហារវាង លោក កឹម សុខា
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីម្នាក់ ដែលគេសង្ស័យថា
ជាស្រីកំណាន់របស់លោកនោះ ខ្លះថា ពិត រីឯខ្លះទៀតថា មិនពិត
ហើយអះអាងថា ករណីនេះជាចេតនានយោបាយរបស់ក្រុមណាមួយ
ដើម្បីចង់បង្ខូចឈ្មោះមេបក្សប្រឆាំង
-
រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពនៅសប្តាហ៍ក្រោយ
រដ្ឋសភានឹងបើកឲ្យមានសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដែលធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
-
ក្រសួងមុខងារសាធាណៈក្រើនរំឭកស្ថាប័នរដ្ឋឲ្យដំឡើងឋានន្តរស័ក្តិមន្ត្រីតាមគោលការណ៍ច្បាប់
ក្រសួងមុខងារសាធារណៈបានកើនរំឭកដល់ស្ថាប័នរដ្ឋទាំងអស់ថា
ការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីរបស់ខ្លួន
ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវនិងតាមគោលការណ៍ច្បាប់ដែលមាន។
-
គ្រឿងចក្រនិងរថយន្ដ៧គ្រឿងរបស់ក្រុមហ៊ុនចិនត្រូវអ្នកភូមិឃាត់ទុក
ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារឲ្យដឹងថាគ្រឿងចក្រមួយគ្រឿង
និងរថយន្ដដឹកដីនិងប្រេងមួយចំនួនរបស់ក្រុមហ៊ុនចិន
ត្រូវបានពួកគាត់ចាប់ឃាត់ទុក ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយ។
-
អាជ្ញាធរអប្សរាប្រារព្ធទិវាវប្បធម៌ជាតិលើកទី១៨នៅមុខប្រាសាទអង្គរវត្ត
ក្រុមអ្នកអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ខ្មែរ
បានចាត់ទុកថា ខេត្តសៀមរាប
ក្រៅតែពីសម្បូរទៅដោយប្រាសាទបុរាណសម្រាប់ប្រវត្តិសាស្ត្រ
ខេត្តសៀមរាប ក៏ជាខេត្តមួយដែលនៅមានប្រជាពលរដ្ឋជាច្រើន
ប្រកាន់ខ្ជាប់ប្រពៃណី
និងទំនៀមទម្លាប់ខ្មែរពីបរមបូរាណឲ្យនៅគង់វង្សបានច្រើនជាងបណ្ដា
ខេត្តដទៃទៀតដែរ។
-
រដ្ឋមន្រ្តីព័ត៌មានថាក្រសួងខ្វះមន្រ្តីដែលមានឆន្ទៈនិងជំនាញការងារ
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនយកចិត្តទុកដាក់ធ្វើការងារនិងត្រូវពង្រឹង
សមត្ថភាពបន្ថែម
ខណៈលោករកឃើញថាមន្រ្តីមួយចំនួនបានអសកម្មការងារនិងកង្វះជំនាញការងារ។
-
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ដាក់ញត្តិនៅសាលាខេត្តកំពង់ស្ពឺ
ប្រជាពលរដ្ឋជិត
២០០នាក់ដែលជាតំណាងគ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញ
ស៊ូហ្គើរ (Phnom Penh Sugar) របស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកថ្ពង
ខេត្តកំពង់ស្ពឺ នាំគ្នាមកដាក់ញត្តិនៅសាលាខេត្តកំពង់ស្ពឺ
ស្វែងរកដំណោះស្រាយសមរម្យ។
-
ស្ត្រីបឹងកក់ស្នើឲ្យតុលាការកំពូលទម្លាក់បទចោទលើពួកគេ
សកម្មជនដីធ្លីនៅតំបន់បឹងកក់បានទទូចឲ្យតុលាការកំពូលទម្លាក់បទចោ
ទរឿងព្រហ្មទណ្ឌដោយអះអាងថាការចោទប្រកាន់
របស់សាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ទរណ៍កន្លងទៅពួកគេថា
ជារឿងអយុត្តិធម៌។
No comments:
Post a Comment